Home ពត៍មានថ្មីៗ ពលករកូរ៉េម្នាក់បែកគំនិតបង្កើតកសិដ្ខានបណ្តុះកូនល្មើរនិងកូនគ្រញ៉ូងដើម្បីចង់ឃើញស្រុកខ្មែរមានឈើប្រណិតច្រើន

ពលករកូរ៉េម្នាក់បែកគំនិតបង្កើតកសិដ្ខានបណ្តុះកូនល្មើរនិងកូនគ្រញ៉ូងដើម្បីចង់ឃើញស្រុកខ្មែរមានឈើប្រណិតច្រើន

728

ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងម្នាក់ ឈ្មោះ គឹម ហួរ បានបង្កើតកសិដ្ឋានបណ្តុះ និងលក់កូនឈើពូជល្អ និងកម្រដូចជាល្មើរ ​និងកូនគ្រញូងហៃណាន រាប់ម៉ឺនដើម ស្ថិតនៅក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ផ្គត់ផ្គង់ទីផ្សារប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា មូលហេតុដែលខ្ញុំជ្រើសរើសការបណ្តុះកូនល្មើរហើយនិងកូនគ្រញូងនេះ ពីព្រោះខ្ញុំមើលឃើញថា ល្មើរគឺជាដំណាំមួយប្រភេទដែលមានតម្លៃខ្ពស់នៅលើទីផ្សារ ដោយផ្លែរបស់វាយើងអាចលក់បានក្នុង១គីឡូ ពី១០ ទៅ ១៥ដុល្លារឯណ្ណោះ ហើយ១ដើមវាអាចផ្តល់ផ្លែឱ្យយើងច្រើនរហូតលើស១០០គីឡូក្រាម។ មួយវិញទៀត វាជាប្រភេទដំណាំដែលមានគុណប្រយោជន៍ច្រើនចំពោះសុខភាព និងមិនពិបាកទាក់ទងនឹងបច្ចេកទេសខ្លាំងរហូតធ្វើឱ្យយើងមិនអាចដាំបាននោះទេ។

ចំណែកឯ កូនគ្រញូងហៃណានវិញ លោក គឹម ហួរ បានពន្យល់ថា វាជាប្រភេទដំណកសោឧស្សាហកម្មមួយ ដែលវាផ្តល់ទិន្នផលរយៈពេលមួយខ្លី ពោលគឺត្រឹម១០ឆ្នាំយើងអាចប្រមូលផលបានបណ្តើរៗ ជាពិសេសឈើនេះមានតម្លៃខ្ពស់ណាស់។ ហើយបើយើងនិយាយពីគ្រញូងខ្មែរ នរណាក៏ដឹងដែរថាវាមានតម្លៃថ្លៃរហូតគេទិញថ្លឹងគីឡូឯណ្ណោះ។ រី​ឯ ការដាំដុះទៀតសោត គឺវាងាយដាំមិនពិបាកថែទាំនោះទេ។

សម្រាប់គោលបំណងធំរបស់គាត់នោះគឺ«លោកចង់អោយប្រជាជនយើង នៅ១០ឆ្នាំក្រោយ មានឈើប្រណិតជាច្រើនសម្រាប់នាំចេញដូចប្រទេសវៀតណាមអញ្ជឹដែរ»។

ហើយសម្រាប់តម្លៃកូនឈើដែលលោកលក់សម្រាប់ប្រជាជនខ្មែរគឺធូថ្លៃបំផុត សម្រាប់កូនល្មើរ១ដើម តម្លៃតែ ៣ដុល្លារប៉ុណ្ណោះ ប្រសិនជាកសិករទិញច្រើន តម្លៃនឹងចុះក្រោមនេះ។ ចំពោះកូនគ្រញូង តម្លៃមួយដើមត្រឹមតែ ៤ពាន់រៀលទេ តែបើទិញឥឡូវនេះ តម្លៃសល់ត្រឹមតែ ២ពាន់រៀល ក្នុងមួយដើម ៕