Home ពត៍មានថ្មីៗ ពិតជាព្រៃផ្សៃណាស់!ករណីប្តីខឹងប្រពន្ធ ចាប់ប្រពន្ធ នឹងកូន ចាក់សោរទុកក្នុងផ្ទះរត់ទៅទិញសាំង២ដបចាក់ដុត ផ្ទះ បណ្តាល អោយឆេះផ្ទះអស់ នឹងស្លាប់ទាំងបី

ពិតជាព្រៃផ្សៃណាស់!ករណីប្តីខឹងប្រពន្ធ ចាប់ប្រពន្ធ នឹងកូន ចាក់សោរទុកក្នុងផ្ទះរត់ទៅទិញសាំង២ដបចាក់ដុត ផ្ទះ បណ្តាល អោយឆេះផ្ទះអស់ នឹងស្លាប់ទាំងបី

495

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩.៣០នាទី ករណីភ្លើងឆេះ ដែលបណ្តាលឣោយបាត់បង់ជីវិតឣស់បីនាក់ប្ដីប្រពន្ធនិងកូនដោយសារតែខឹងប្រពន្ធ។ ជនសង្ស័យឈ្មោះ ណាន អាយុប្រហែល៣០ឆ្នាំ បានចាក់សាំងដុតផ្ទះប្អូនថ្លៃរបស់ខ្លួនដែលមានទីតាំងស្ថិតក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ជនសង្ស័យបានចាក់សោរប្រពន្ធឈ្មោះជី ស្រីមុំ អាយុ២៦ ឆ្នាំ និងកូនតូច ភេទប្រុសអាយុ០២ខែ។

ហេតុការណ៍នេះបណ្តាលអោយឆេះខូចខាតផ្ទះទាំងស្រុង និងស្លាប់មនុស្សចំនួន០៣នាក់៖ ក្នុងនោះមានជនសង្ស័យឈ្មោះណាន ស្លាប់, ឈ្មោះជី ស្រីមុំ ស្លាប់, ក្មេងប្រុសតូចអាយុ០២ខែ ស្លាប់ ។ បច្ចុប្បន្នសមត្ថកិច្ចបានចូលទៅធ្វើការអន្តរាគមន៏ហើយ ព្រមទាំងបានប្រមូលយកសាកសពដែលត្រូវភ្លើងឆេះសល់តែឆ្អឹងនោះចេញមកក្រៅ៕