Home ពត៍មានថ្មីៗ ប្លែកៗ ពិតជាសាហាវព្រៃផ្សៃណាស់!ប្រច័ណ្ឌប្រពន្ធ ចោទថាប្រពន្ធមានសាហាយស្មន់ ប្តីទាញពូថៅ កាប់.កប្រពន្ធ២ពូថៅស្លាប់មួយរំពេច

ពិតជាសាហាវព្រៃផ្សៃណាស់!ប្រច័ណ្ឌប្រពន្ធ ចោទថាប្រពន្ធមានសាហាយស្មន់ ប្តីទាញពូថៅ កាប់.កប្រពន្ធ២ពូថៅស្លាប់មួយរំពេច

446

ករណីឃាតកម្មមួយបានកើតឡើង ដោយបុរសម្នាក់ បានធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធខ្លួន​ឯង បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឿន សាវិន អាយុ៣៣ឆ្នាំ ភេទស្រី ត្រូវជាជនសង្ស័យឈ្មោះ ម៉ុន សាម៉ន អាយុ៣២ឆ្នាំ ​ដោយមានកូនប្រុសចំនួន២នាក់ ដោយប្រពន្ធត្រូវបានជនសង្ស័យជាប្តី កាប់២ពូថៅ ចំ.កស្លាប់ភ្លាមៗ ពេលកាប់រួចជនសង្ស័យបានទៅប្រាប់អ្នកជិតខាងថា អញកាប់ប្រពន្ធ អញស្លាប់ហើយ ទើបត្រូវប្រជាពលរដ្ឋនិងបងប្អូនជនរងគ្រោះព័ទ្ធចាប់ចង រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកចាប់ខ្លួនតែម្តង ។

ចំណែកមូលហេតុដែលឈានដល់ការកាប់សម្លាប់នេះ បណ្តាលមកពីប្រច័ណ្ឌប្រពន្ធ ចោទថាប្រពន្ធមានសាហាយស្មន់។ ទោះបីជាយ៉ាងណា ពេលនេះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់បន្តទៀត៕