Home ពត៍មានថ្មីៗ ពិតជាអណោចអធមណាស់!ករណីប្រពន្ធដាក់ថ្នាំបំពុលប្ដីនិងកូនបន្ទាប់មកក៏លេបថ្នាំសម្លាប់ខ្លួនតាមក្រោយ

ពិតជាអណោចអធមណាស់!ករណីប្រពន្ធដាក់ថ្នាំបំពុលប្ដីនិងកូនបន្ទាប់មកក៏លេបថ្នាំសម្លាប់ខ្លួនតាមក្រោយ

103

ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) នៅវេលាម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានករណីក្មេងស្រីម្នាក់អាយុ១២ឆ្នាំព្រមទាំងឪពុកស្លាប់​បាត់បង់ជីវិត និងម្តាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ឪពុកមានឈ្មោះ លី ខេង ភេទប្រុស អាយុ ៤៣ឆ្នាំមុខរបរ ម៉ៅការ(ស្លាប់)នឹង កូនស្រីឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (ស្លាប់) ម្តាយឈ្មោះ ម៉ឹង ចាន់ផល ភេទស្រី អាយុ ៤១ មុខរបរ អ៊ុតសក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ស្នាក់នៅកន្លែងហេតុ ស្ថិតនៅក្រុមទី៧ ភូមិ៣សង្កាត់លេខ២ក្រុងព្រះសីហនុ ។

តាមសាច់រឿងដែលគេធ្លាប់ដឹងពីគ្រួសារនេះបានអោយដឹងថា ៖ «ប្តីនឹងប្រពន្វឈ្លោះគ្នា ហើយកក់លុយទិញឡានតែប្រហែលជាមានមិនគ្រប់ដោយហេតុខឹងនឹងប្តីមានស្រីទើបដាក់ថ្នាំបំពុលប្តីនឹងកូន ពេលប្តីនឹងកូនស្លាប់អស់ ប្រហែលជាម្តាយស្រណោះកូនបានលេបថ្នាំតាមក្រោយរួចអង្គុយអោបសពកូនស្រី ពេលសមត្ថកិច្ចទៅដល់ម្តាយនៅសល់ដង្ហើម យកទៅសង្គ្រោះនៅមន្ទីពេទ្យទើបម្តាយស្លាប់ជាក្រោយ ។»