Home ពត៍មានថ្មីៗ កម្សាន្ត ពិតជាអស្ចារ្យ! Chalie Puth ច្រៀងភាសាកូរ៉េជាមួយក្រុមដ៏ល្បីរបស់កូរ៉េ BTS

ពិតជាអស្ចារ្យ! Chalie Puth ច្រៀងភាសាកូរ៉េជាមួយក្រុមដ៏ល្បីរបស់កូរ៉េ BTS

560

កាលពីយប់ម្សិលមិញនេះផងដែរមានការប្រគំតន្ត្រីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ‘2018 MGA’ (‘MBC Plus X Genie Music Awards’) ជាកម្មវិធីធំមួយសម្រាប់ប្រគល់ពានរង្វាន់ដល់សិល្បៈករ K-Pop ដែលមានឈ្មោះក្នុងការតែងតាំងប្រកួត។

ជាពិសេសនោះកម្មវីធីនេះក៏មានការសម្ដែងរួមគ្នារវាងសិល្បៈករ K-Pop ក្រុម BTS និង អាមេរិច លោក Chalie Puth ដែលធ្វើអោយកម្មវិធីរឹតតែមានភាពអស្ចារ្យថែមទៀត។ ហើយរឹតតែប្លែកទៀតនោះគឺលោក Chalie Puth ក៏បានលេងភ្លេងនិងបកស្រាយបទ Fake Love រួមគ្នាជាមួយក្រុម BTS។

មិនត្រឹមតែការសម្ដែងដ៏អស្ចារ្យនោះទេលោក Chalie Puth ក៏ទទួលបានពានរង្វាន់មួយត្រឡប់ទៅវិញផងដែរជាមួយនិងពានរង្វាន់ Best Pop Artist

ចង់ដឹងថាការសម្ដែងរបស់ Chalie Puth និងក្រុម BTS អស្ចារ្យយ៉ាងណាទស្សនាវីដេអូខាងក្រោម៖