Home ពត៍មានថ្មីៗ កម្សាន្ត មិនធម្មតា!ក្មេងស្រីមួយក្រុមបង្ហាញក្បាច់រាំរហូតក្រុមតារាចម្រៀងស្រីកូរ៉េ BLACKPINK អង្គុយចំហរមាត់សរសើរ(មានវីដេអូ)

មិនធម្មតា!ក្មេងស្រីមួយក្រុមបង្ហាញក្បាច់រាំរហូតក្រុមតារាចម្រៀងស្រីកូរ៉េ BLACKPINK អង្គុយចំហរមាត់សរសើរ(មានវីដេអូ)

655

ថ្មីៗនេះកម្មវិធីដ៏ល្បីមួយរបស់កូរ៉េខាងត្បូងមានឈ្មោះថា «Stage K» ដែលបង្ហាញពីការប្រឡងរាំរបស់បេក្ខជនមកពីជុំវិញពិភពលោកដែលស្រលាញ់ការរាំជាពិសេសគឺបទចម្រៀង K-POP តែម្ដង។ កម្មវិធីនេះមានការចូលរួមពីក្រុមល្បីៗរបស់ K-POP ដើម្បីចូលរួមជាគណកម្មការផងដែរ។

កម្មវិធី «Stage K» ក្នុងសប្តាហ៍ថ្មីនេះមានការចូលរួមពីគណកម្មការកិត្តិយសគឺក្រុមតារាចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េគឺក្រុម BLACKPINK ។ នៅចាប់ផ្តើមកម្មវិធីបន្ទាប់ពីសំណេះសំណាលចប់ក៏មានបង្ហាញខ្លួនក្រុម ក្មេងស្រីតូចៗ៤រូប Kid Special Stage ដែលបង្ហាញក្បាច់រាំរបស់ក្រុម BLACKPINK បានយ៉ាងរស់រវើករហូតសមីខ្លួនចំហរមាត់ភាំងមិនសរសើរពីសមត្ថភាពរបស់ក្មេងស្រីតូចៗទាំងនោះបាន។

តោះកុំអោយខាតពេលយូរទស្សនាការបង្ហាញក្បាច់រាំរបស់ក្មេងស្រីតូចៗទាំង៤៖