តារាសម្ដែងស្រីរូបស្អាតសម្រស់លេចធ្លោរតួឯកស្រីក្នុងស្ថានីយ៍ប៉ុស្ដិ៍លេខ៧ថៃនាង Min Pechaya ធ្វើឲអ្នកគាំទ្រនិងមហាជនសសើរនិងស្ញប់ស្ញែងទៀតហើយ ជាមួយនឹងភាពប្រណិតទាន់សម័យមានបានរបស់នាង។
ដោយសារតែនាងមានឪពុកជាម្ចាស់ផ្សារទំនើប ថ្មីៗនេះបានទៅញាំអាហារជាមួយមិត្តភក្ដិនិងគូស្នេហ៍ដែលជាបុរសអ្នកជំនួញម្នាក់ ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅស្រស់ស្អាតសាមមញ្ញ ប៉ុន្តែនាងបានធ្វើអោយគេចាប់អាម្មណ៍នោះគឺខ្សែកដែលនាងពាក់ ព្រោះវាមានតំលៃរហូតដល់ទៅ១០លានបាតឯណោះ គឺអាចទិញឡានមួយគ្រឿងយ៉ាងប្រណិតបានយ៉ាងធូរថែមជាខ្សែកម៉ាកBvlgari ថែមផង ៕