មិនយូរប៉ុន្មានទៀតទេ Idol អ្នកទាំងអស់គ្នានឹងត្រៀមខ្លួនចូលរោងជ័យជាមួយដៃគូរួមជីវិតតាមប្រពៃណីនាពេលខាងមុខ។ រាល់ថ្ងៃពិសេសបែបនេះមនុស្សជាច្រើនតែងតែថតរូបគូស្វាមីភរិយាមុនរៀបការនៅទីកន្លែងជាច្រើនដែលខ្លួនស្រលាញ់ចូលចិត្តដើម្បីទុកជាអនុស្សាវរីយ៍ រីឯកញ្ញា ឱក សុគន្ធកញ្ញា ក៏មិនខុសពីគូស្វាមីភរិយាផ្សេងដែរដោយកញ្ញា បានជ្រើសយកទីតាំងខេត្តសៀមរាបទឹកដីអង្គរ។
រូបភាព Pre-Wedding របស់កញ្ញា ឱក សុគន្ធកញ្ញា ទទួលបានការចាប់អារម្មណ៍ជាច្រើនរហូតភ្លាត់មាត់ថា WOW មិនដឹងខ្លួនដោយសារតែ ការច្នៃប្រឌិតនៃការថតមានបច្ចេកទេសខ្ពស់ ជាមួយសម្លៀកបំពាក់ ទីតាំង ផងដែរ។
ខាងក្រោមនេះជាកម្រងរូបភាព Pre-Wedding របស់កញ្ញា ឱក សុគន្ធកញ្ញា ៖
ប្រភពរូបភាពពី៖One Memory