Home ពត៍មានថ្មីៗ ប្លែកៗ មិនធម្មតា!ព្យុះ Michaelល្បឿន​ខ្យល់​ជិត ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងតែបក់ផ្ទះរបស់ពូនិងក្មួយ២រូបនេះមិនរលំ

មិនធម្មតា!ព្យុះ Michaelល្បឿន​ខ្យល់​ជិត ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងតែបក់ផ្ទះរបស់ពូនិងក្មួយ២រូបនេះមិនរលំ

1173

ពិតជាចម្លែងដែលផ្ទះមួយបាននៅឈរយ៉ាងមាំខណៈផ្ទះនៅជុំវិញខ្លួនបានដួលរលំរាបដល់ដី បុរស​ពីរ​នាក់​ដែល​ជា​ម្ចាស់​ផ្ទះ​តែ​មួយ​គត់​មិន​ដួល​រលំ​ក្រោយ​ព្យុះ Michael វាយ​ប្រហារ បាន​ទម្លាយ​មូល​ហេតុ​ពី​ក្រោយ​រឿង​រ៉ាវ​នេះ។

លោក Lebron Lackey និង​ពូ​របស់​ខ្លួន Russell King បាន​សាង​សង់​ផ្ទះ​នៅ​ឡើង​កាល​ពី​ឆ្នាំ​មុន​នៅ​ទីក្រុង Mexico Beach យោងតាម​ម្ចាស់​ផ្ទះ​ទាំង​ពីរ​ឲ្យ​ដឹង​ថា ពួកគេ​បាន​សង់​ផ្ទះ​នេះ​ដោយ​ហ្មត់ចត់​ដើម្បី​ទប់ទល់​នឹង​ខ្យល់​ព្យុះ​ល្បឿន​រហូត​ដល់​ជាង ៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ នៅ​ពេល​សាងសង់ ពួកគេ​បាន​ចាក់​គ្រឹះ​ផ្ទះ​រហូត​ដល់​ជាង ១២​ម៉ែត្រ​ទៅ​ក្នុង​ដី ហើយ​សាងសង់​ជញ្ជាំង​បេតុង​ដ៏​ក្រាស់ ជាមួយ​នឹង​ខ្សែ​កាប​ដើម្បី​ចង​ដំបូល​ផ្ទះ​កុំ​ឲ្យ​ប៉ើង​ទៀត​ផង។ ម្ចាស់​ផ្ទះ​បន្ថែម​ទៀត​ថា “​យើង​ដឹង​ច្បាស់​ណាស់​ថា​ខ្យល់​ព្យុះ​នឹង​វាយ​ប្រហារ​ជា​ញឹក​ញាប់​នៅ​តំបន់​នេះ ដូច្នេះ​យើង​សង់​ផ្ទះ​នេះ​ឡើង​ដើម្បី​ទប់​ទល់​ជាមួយ​វា។ទោះ​យ៉ាង​ណា​ក៏​ដោយ ខណៈ​ពេល​ខ្យល់​ព្យុះ​កំពុង​វាយ​ប្រហារ លោក Lackey បាន​សម្រេច​ចិត្ត​ភៀស​ខ្លួន​ទៅ​កាន់​រដ្ឋ Tennessee ដើម្បី​សុវត្ថិភាព។

ដែល​ព្យុះ​កម្រិត ៤​វាយ​ប្រហារ​កាល​ពី​សប្ដាហ៍​មុន​ជា​មួយ​ល្បឿន​ខ្យល់​ជិត ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​តាម​រយៈ​រូប​ថត​ពី​លើ​អាកាស គេ​ឃើញ​ផ្ទះ​ផ្សេង​ៗ​នៅ​ជុំ​វិញ​នោះ​សុទ្ធ​តែ​ដួល​រាប​ដល់​ដី ចម្លែក​តែ​ផ្ទះ​របស់​ពូ និង​ក្មួយ​នេះ​វិញ​បែរ​ជា​នៅ​ឈរ​ជើង​ដដែល។

ក្រោយ​ពេល​ខ្យល់ព្យុះ​បាន​បញ្ចប់ លោក​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្រោយ​ពេល​ដែល​ផ្ទះ​របស់​លោក​នៅ​តែ​អាច​ឈរ​ជើង​បាន៕