Home ពត៍មានថ្មីៗ មិនធម្មតា Kaka KH តារាហ្វេសប៊ុកខ្មែរយើងហ៊ានប្រថុយចូលជួយក្មេងពីចោរប្លន់កំពុងល្បីល្បាញដល់ពិភពលោក(មានវីដេអូ)

មិនធម្មតា Kaka KH តារាហ្វេសប៊ុកខ្មែរយើងហ៊ានប្រថុយចូលជួយក្មេងពីចោរប្លន់កំពុងល្បីល្បាញដល់ពិភពលោក(មានវីដេអូ)

423

អ្នកទាំងអស់គ្នាពិតជាស្គាល់ហើយតារាហ្វេសប៊ុកខ្មែរដ៏ល្បីដែលរស់នៅប្រទេសអូស្រ្តាលីបានជួយដល់ក្មេងប្រុសពីរនាក់ដែលរងគ្រោះដោយសារចោរប្លន់យកកាបូបលុយរបស់ពួកគេ នៅពេលនោះជនរង់គ្រោះទំាងពីរបានស្រែកអោយគេជួយ តែគ្មាននរណាម្នាក់ចេញមុខមកជួយពួកគេទំាងពីរនាក់ឡើយ ក្មេងទាំងពីរបានខំប្រឹងស្រែករហូតបានលឺដល់អ្នកនាង Kaka KH គាត់ក៏បានចេញមកជួយដល់អ្នកទាំងពីរដោយនាងបានជួយរុំរបួស និងហៅឡានពេទ្យ ព្រមទំាងហៅប៉ូលីសអោយជួយដល់អ្នកទំាងពីរនាក់។

តាមរយៈគណនេយ្យរបស់កញ្ញា Kaka KH បានបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងតាំងពីដើមឆ្នាំ 2018 មកម្ល៉េះ។

អ្វីដែលគួរអោយស្ងើចសរសើរនោះអ្នកនាងហ៊ានប្រថុយចូលជួយក្មេងទាំងពីរនោះដោយមិនខ្លាចស្លាប់ដើម្បីជួយដល់ក្មេងទំាងពីរនាក់អោយរួចផុសពីសេចក្តីស្លាប់ ដោយនាងគិតថាប្អូនគេប្អូនយើង នាងត្រូវចេញជួយ សូមសរសើរចំពោះគំរូល្អរបស់អ្នកនាង។

នេះគឺជាគំរូដ៏ល្អមួយមិនថាសង្គមខ្មែរឬបរទេសនោះទេគួរតែចេះជួយគ្នាក្នុងគ្រាមានអាសន្នអាចជួយបានប៉ុណ្ណាក៏បានអោយតែមានចិត្តជួយគ្នាកុំឃើញហើយដើររំលងអោយសោះ៕

ខាងក្រោមនេះជាវីដេអូព៌តមានរបស់ប្រទេសអូស្ត្រាលីដែលបានសម្ភាសន៍អ្នកនាង៖

Posted by ចិន្កា ម៉ាសុីស on Thursday, 18 January 2018