Home ពត៍មានថ្មីៗ ប្លែកៗ ម្ដាយវ័យក្មេងជនជាតិកូរ៉េម្នាក់ទទួលបានការកោតសរសើរយ៉ាងខ្លាំងលើទង្វើរនាងបានធ្វើនៅលើយន្តហោះ!

ម្ដាយវ័យក្មេងជនជាតិកូរ៉េម្នាក់ទទួលបានការកោតសរសើរយ៉ាងខ្លាំងលើទង្វើរនាងបានធ្វើនៅលើយន្តហោះ!

598

នៅលើជើងហោះហើររយៈពេល 10 ម៉ោងពីទីក្រុងសេអ៊ូលប្រទេសកូរ៉េទៅសានហ្វ្រានស៊ីស្កូម្តាយរបស់ទារកម្នាក់បានចែកចាយកូនកាបូបជាង 200 កញ្ចប់ដែលពោរពេញទៅដោយស្ករគ្រាប់និងកាសដាក់ត្រចៀក ក៏ព្រោះតែនាងមានកូនស្រីអាយុ 4 ខែជាប់ខ្លួនបានយំអំឡុងពេលហោះហើរ។

នៅក្នុងកូនកាបូបតូចៗដែលអ្នកម្ដាយវ័យក្មេងនោះបានចែកមិនត្រឹមតែមានស្ករគ្រាប់និងកាសដាក់ត្រចៀកទេ តែក៏មានសារមួយដែលធ្វើអោយអ្នកអានរំភើបនឹងមិនអាចមានអារម្មណ៍ខឹងចំពោះកូនក្មេងដែលយំផ្ដល់សំឡេងរំខាននោះឡើយ។ សារដែលភ្ជាប់ជាមួយកូនកាបូបស្ករគ្រាប់នោះសរសេរជាភាសាអង់គ្លេសថា ៖ «សួរស្ដី!ខ្ញុំគឺ ជុនវ៉ូ ហើយខ្ញុំមានអាយុ៤ខែ។ ថ្ងៃនេះខ្ញុំកំពុងធ្វើដំណើរទៅសហរដ្ឋអាមេរិច ជាមួយម៉ាក់និងយាយរបស់ខ្ញុំដើម្បីទៅជួបមីងរបស់ខ្ញុំ។ ខ្ញុំពិតជាមានការភ័យបន្តិចបន្តួចនិងខ្លាច ពីព្រោះនេះជាលើកដំបូងដែលខ្ញុំបានជិះយន្តហោះក្នុងជីវិតរបស់ខ្ញុំ។ គឺមានន័យថា ខ្ញុំអាចយំ ឬបង្កើតសំឡេងរំខានខ្លាំងៗ ខ្ញុំនឹងព្យាយាមស្ងប់ស្ងាត់។ តែបើខ្ញុំមិនអាចរក្សាសន្យា សូមមេត្តាអភ័យទោស។

ដូចនេះហើយទើបម៉ាក់របស់ខ្ញុំបានរៀបចំកូនកាបូបដ៏ល្អមួយនេះសម្រាប់អ្នក! វាមាន ស្ករគ្រាប់ខ្លះៗនិងកាសដាក់ត្រចៀក។ សូមប្រើប្រាស់វានៅពេលដែលមានសម្លេងរំខានខ្លាំងដោយសារតែខ្ញុំ។ សូមរីករាយជាមួយដំណើរកំសាន្តរបស់អ្នក ។ អរគុណ !

នេះពិតជាទង្វើរដ៏មានសីលធ៌មរបស់ម្តាយទារកតូចដែលខ្លាចមានការរំខានខ្លាំងដល់អ្នកដ៏ទៃ ទើបធ្វើអោយនាងទទួលបានពាក្យសរសើរជាច្រើនពីសំណាក់អ្នកលេងអ៊ីនធឺណេត៕