Home ពត៍មានថ្មីៗ ប្លែកៗ រឿងអីថាមិនមានភ្ញៀវបើម្ចាស់ហាងសង្ហារដូចតារាបែបនេះ សូម្បីតែភ្ញៀវក៏សុំថតរូប!

រឿងអីថាមិនមានភ្ញៀវបើម្ចាស់ហាងសង្ហារដូចតារាបែបនេះ សូម្បីតែភ្ញៀវក៏សុំថតរូប!

894

បុរសសង្ហាជនជាតិចិនម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង នៅឯប្រទេសចិន បច្ចុប្បន្នកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីមហាជនទូទៅ ពិសេសអ្នកនិយមលេងបណ្តាញសង្គម ទៅលើរូបសម្រស់ដ៏ស្រស់សង្ហា ខ្ពស់ស្រឡះ អមដោយស្នាមញញឹមដ៏មានមន្តស្នេហ៍ ទាក់ចិត្តអតិថិជនស្រីៗ ឲ្យមកចូលញ៉ាំអាហារនៅហាងរបស់លោកមិនលស់ថ្ងៃ និងថែមទាំងសុំថតរូបជាមួយជាហូរហែទៀត។

 

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ភោជនីយដ្ឋានដែលមានបម្រើអាហារលក្ខណៈជាស៊ុបក្តៅៗនេះ ត្រូវបានគេដឹងថា មានទីតាំងស្ថិតនៅក្នុងទីក្រុង Chengdu ខេត្តស៊ីឈួន ប្រទេសចិន។ បច្ចុប្បន្នគឺកំពុងតែល្បីខ្លាំង និងមានអតិថិជនចេញចូលមិនដាច់ ពីមួយថ្ងៃទៅមួយថ្ងៃ។

 

អ្វីដែលជាចំណុចទាក់ទាញចិត្ត សម្បូរអតិថិជននោះ ក៏ព្រោះតែហាងអាហារខាងលើនេះ មានម្ចាស់ដែលជាបុរសសង្ហាមិនចាញ់តារាម្នាក់ ដែលតែងតែប្រចាំការជាប់នៅទីនោះ ទើបធ្វើឲ្យភ្ញៀវដែលល្បីតៗគ្នា តែងតែចង់ចូលសាកអាហារនៅទីនោះ ដើម្បីបានឃើញមុខម្ចាស់ហាងប្រុសនេះ។

 

បន្ថែមលើនេះ លោកថែមទាំងត្រូវបានគេដាក់រហស្សនាមឲ្យថា «ថៅកែហាងស៊ុបដ៏ស្រស់សង្ហាដាច់គេប្រចាំក្រុង Chengdu» ទៀតផង។

ចង់ដឹងថាម្ចាស់ហាងស្អាតយ៉ាងណានោះទស្សនារូបភាពខាងក្រោម៖