Home ពត៍មានថ្មីៗ កីឡា លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បដិសេធ​គ្មាន​ការ​ចុះ​កុងត្រា​ជាមួយ​ក្លឹប​​ណាមួយ​ឡើយ!

លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បដិសេធ​គ្មាន​ការ​ចុះ​កុងត្រា​ជាមួយ​ក្លឹប​​ណាមួយ​ឡើយ!

1335

លោក Lee Tae Hoon ដែលកំពុងដឹកនាំក្រុមយុវជន U15 នៃសាលាបាល់ទាត់ជាតិបាទី បានបដិសេធភ្លាមៗ បន្ទាប់ពីមានការលើកឡើងថា លោកអាចនឹងចូលដឹកនាំក្លឹបមួយនៃលីគកំពូលកម្ពុជា ។

បុរសជនជាតិកូរ៉េរូបនេះ បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំមិនទាន់បានពិភាក្សារឿងកិច្ចសន្យាជាមួយក្លឹបកម្ពុជាណាមួយនៅឡើយទេ ដូច្នេះសូមកុំយល់ខុសចំពោះខ្ញុំអី!» ។ ការលើកឡើងបែបនេះ ដោយសារមានការកាត់តរូបរបស់លោក ដោយភ្ជាប់ជាមួយនឹងអត្ថន័យស្វាគមន៍លោក Lee ឆ្ពោះទៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន ខណៈភ្នំពេញក្រោន ត្រៀមធ្វើសន្និសីទសារព័ត៌មានស្អែកនេះ ហើយអាចពាក់ព័ន្ធនឹងរឿងគ្រូថ្មីផងដែរ ព្រោះបច្ចុប្បន្នកៅអីគ្រូបង្វឹកក្រុមជើងឯក ៦សម័យកាលនេះ កំពុងទំនេរ ។

យ៉ាងណាមិញលោក Lee បានទទូចកុំឲ្យមានការយល់ច្រឡំ ដ្បិតលោកគ្មានការចរចាជាមួយក្លឹបណាមួយ នៃលីគកំពូលកម្ពុជាឡើយ ៕