Home ពត៍មានថ្មីៗ ប្លែកៗ សម័យទូរស័ព្ទសំខាន់!ដល់ថ្នាក់ស្រ្តីជនជាតិថៃ ម្នាក់ហ៊ានផ្លោះរបងចូលផ្ទះគេដើម្បីសាកថ្មទូរស័ព្ទ

សម័យទូរស័ព្ទសំខាន់!ដល់ថ្នាក់ស្រ្តីជនជាតិថៃ ម្នាក់ហ៊ានផ្លោះរបងចូលផ្ទះគេដើម្បីសាកថ្មទូរស័ព្ទ

900

វាពិតជាហេតុការណ៍មួយដ៏ភ្ញាក់ផ្អើលនឹងហួសចិតបំផុតដោយសារ​ស្រ្តី​ជនជាតិ​ថៃ​ម្នាក់ បាន​ផ្លោះ​របង​ចូល​ផ្ទះ​គេ ដើម្បី​សាក​ថ្ម​ទូរសព្ទ​ដៃ​របស់​ខ្លួន។

ហេតុការណ៍ដែលគួរអោយអស់សំណើចនេះបានកើតឡើងកាល​ពី​ថ្ងៃ​អង្គារ ទី១១ ខែ​កញ្ញា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ នៅ​ពេល​ដែល​អ្នកស្រុក Rayong Thap Ma ប្រទះ​ឃើញ​ស្រ្តី​ម្នាក់ កំពុង​ផ្លោះ​ចេញ​ពី​បង្អួច​ផ្ទះ​អ្នក​ជិត​ខាង រួច​រត់​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​ផ្លោះ​លើ​របង​ដែល​ចាក់​សោរ។

ហេតុការណ៍ខាងលើបានបញ្ចប់នៅពេលម្ចាស់ផ្ទះឈ្មោះ Kanon Tiger Saitong ជួប​ស្ត្រី​នោះ និង​ឃើញ​នាង​កំពុង​សាក​ថ្ម​ទូរសព្ទ។ នៅ​ពេល​ដែល​លោក Kanon សួរនាំ នាង​បាន​ឆ្លើយ​ថា «កំពុង​ជ្រក​ក្ដៅ» រួច​ប្រញាប់​ប្រញាល់​ផ្លោះ​ឡើង​លើ​របង​ផ្ទះ និង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់។

ទោះជាមិនមានការបាត់បង់អ្វីក៏ដោយតែពេលខ្លះក៏អាចមានរឿងមិននឹកស្មានដល់ដែរប្រសិនបើម្ចាស់ផ្ទះឬអ្នកជិតខាងមិនបានឃើញនោះ៕