Home ពត៍មានថ្មីៗ កម្សាន្ត ស្ងាត់ៗឌីជេណាណានិងគូស្នេហ៍ដឹកដៃគ្នាចូលរោងជ័យតាមប្រពៃណីយ៉ាងអធឹកអធមជាពិសេសនោះពិធីនេះគ្មានការទទួលទានស្រាទេ

ស្ងាត់ៗឌីជេណាណានិងគូស្នេហ៍ដឹកដៃគ្នាចូលរោងជ័យតាមប្រពៃណីយ៉ាងអធឹកអធមជាពិសេសនោះពិធីនេះគ្មានការទទួលទានស្រាទេ

668

ពិធីការីនីកំពុងមានប្រជាប្រិយភាព DJ Nana ដែលមហាជនជាច្រើន ស្គាល់នាងតាមរយៈវីដេអូ ផ្តល់ចំណេះដឹងជាច្រើន ដូចជាការពិភាក្សា ការជម្រុញទឹកចិត្តមនុស្សឲ្យមានភាពក្លាហ៊ាន និងជាពិសេសនោះ គឺផ្តល់ជាទ្រឹស្តីក្នុងរឿងស្នេហា ត្រូវចិត្តអ្នកមានគូតែម្តង ពេលនេះនាងបានចូលរោងការហើយ កាលពីព្រឹកមិញនេះ។

មួយវិញទៀតអ្វីដែលបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ថែមទៀតនោះគឺ ពិធីមង្គលការមួយនេះមិនពិសារគ្រឿងស្រវឹងឡើយ ដោយម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ngeth Ung បានបញ្ជាក់បន្ថែមថា៖ “DJ ណាណា កញ្ញា នាងសុវ៉ាតនា ចូលរោងការហើយថ្ងៃនេះ (ថ្ងៃទី ២៤ មករា ឆ្នាំ ២០១៩) អ្វីដែលល្អនោះនៅក្នុងធៀបការគឺបញ្ជាក់យ៉ាងច្បាស់គឺកម្មវិធីនេះមិនពិសារគ្រឿងស្រវឹងឡើយ។ ជាគំរូ ដ៏ល្អមួយក្នុងការចូលរួមកាត់បន្ថយគ្រឿងស្រវឹង និងជាសារមួយដ៏មានអត្ថន័យសម្រាប់យុវជន។”៕