ស្ទើរតែគ្រប់តារាហូលីវ៉ូដល្បីៗគឺតែងតែមានផ្ទះមួយឬពីរសម្រាប់លំហែរកាយនាថ្ងៃឈប់សម្រាក់របស់ពួកគេ រាល់ផ្ទះទាំងនោះគឺមានភាពប្រណីតនឹងទិដ្ឋភាពស្រស់ស្អាតស្កឹមស្កៃ។
ផ្ទះមួយខ្នងៗមួយម៉ូតរបស់តារាប្រុសស្រីទាំងនេះសុទ្ធតែមានការរចនាម៉ូតឡើងមកយ៉ាងពិសេសតាមចំណង់ចំណូលចិត្តរបស់ម្ចាស់ផ្ទះ ហើយមានម៉ូតស្អាតប្លែកៗពីគ្នា មួយខ្នងៗសុទ្ធតែមានទីធ្លាធំល្វឹងល្វើយការតុបតែងស្អាតប្រណិតជាមួយនិងទេសភាពយ៉ាងស្អាតត្រកាលជុំវិញ ឯតំលៃវិញគឺសុទ្ធតែចូលខ្ទង់លានដុល្លារឯណោះ។
ចង់ដឹងថាជាផ្ទះរបស់នរណាខ្លះទស្សនារូបភាពខាងក្រោម៖
1.Miley Cyrus ផ្ទះមួយខ្នងនេះរបស់នាងតំលៃ ៣. ៩ លានដុល្លារអាមេរិក
2.Tom Brady & Gisele Bundchen ផ្ទះមួយខ្នងនេះរបស់ពួកគេតំលៃ ៤.៥លានដុល្លារអាមេរិក
3.Jennifer Lawrence ផ្ទះមួយខ្នងនេះរបស់នាងតំលៃ ៧លានដុល្លារអាមេរិក
4.Rihanna ផ្ទះមួយខ្នងនេះរបស់នាងតំលៃ ៨លានដុល្លារអាមេរិក
5.Ashton Kutcher & Mila Kunis ផ្ទះមួយខ្នងនេះរបស់ពួកគេតំលៃ ១០លានដុល្លារអាមេរិក
6.Justin Bieber ផ្ទះមួយខ្នងនេះរបស់លោកតំលៃ ១០.៥លានដុល្លារអាមេរិក
7.Kanye West & Kim Kardashian ផ្ទះមួយខ្នងនេះរបស់ពួកគេតំលៃ ២០លានដុល្លារអាមេរិក
8.Beyonce & Jay Z ផ្ទះមួយខ្នងនេះរបស់ពួកគេតំលៃ ៣៥លានដុល្លារអាមេរិក