Home ពត៍មានថ្មីៗ ប្លែកៗ ហួសចិត្ត!យន្ដហោះដឹកអ្នកដំណើរបានបត់ក្បាលវិលត្រឡប់មកកាន់អាកាសយានដ្ឋាន Saudi បន្ទាប់ពីម្តាយឡើងយន្តហោះភ្លេចយកកូនមកជាមួយ

ហួសចិត្ត!យន្ដហោះដឹកអ្នកដំណើរបានបត់ក្បាលវិលត្រឡប់មកកាន់អាកាសយានដ្ឋាន Saudi បន្ទាប់ពីម្តាយឡើងយន្តហោះភ្លេចយកកូនមកជាមួយ

405

ការហោះហើររបស់ជើងយន្តហោះ Saudia ពីទីក្រុង Jeddah ត្រូវបានរាយការណ៍ថាត្រូវតែត្រលប់មកប្រទេសម៉ាឡេស៊ីវិញ ដោយសារតែនារីម្នាក់បានដឹងថានាងបានទុកកូនរបស់នាងនៅចោលនៅកន្លែងចេញដំណើរ។

អ្នកបើកយន្ដហោះត្រូវបានសុំការអនុញាតហោះត្រលប់មកអាកាសយានដ្ឋាន Saudiវិញ ក៏ដោយសារមូលហេតុនេះ។

ការហោះហើររបស់ជើងយន្តហោះ Saudia ពីទីក្រុង Jeddahត្រូវបានគេនិយាយថាកំពុងធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី នៅពេលដែលស្ត្រីនោះបានដឹងថានាងបានបាត់កូនប្រុសរបស់នាងហើយបានប្រាប់ដល់ក្រុម cabin crew។

ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់បានរាយការណ៍ថាអ្នកបើកយន្ដហោះនោះត្រូវស្នើសុំការអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ក្រុងJeddahវិញដោយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។

យោងតាមសារព័ត៌មាន Gulf News បានអោយដឹងថាស្ត្រីរូបនេះបានទុកកូនចោលនៅចាកចេញនៅព្រលានយន្តហោះ King Abdul Aziz ។

នេះគឺជារឿងដ៏កម្របំផុតដែលមិនងាយកើតឡើង។

កាលពីឆ្នាំមុនប៉ូលីសនៅក្នុងប្រទេសអាឡឺម៉ង់បាននិយាយថាប្ដីប្រពន្ធមួយគូបានចាកចេញដោយភ្លេចកូនស្រីរបស់ពួកគេនៅឯអាកាសយានដ្ឋាននៅទីក្រុងStuttgart នៅថ្ងៃដែលពួកគេត្រលប់ពីថ្ងៃឈប់សម្រាកវិញ៕