Home ពត៍មានថ្មីៗ ប្លែកៗ ហួសចិត្ត! Pilot​ ពីររូបត្រូវបានបញ្ឈប់ការងារបន្ទាប់ពីពួកគេបានរួមភេទខណ:យន្តហោះកំពុងហោះហេីរ

ហួសចិត្ត! Pilot​ ពីររូបត្រូវបានបញ្ឈប់ការងារបន្ទាប់ពីពួកគេបានរួមភេទខណ:យន្តហោះកំពុងហោះហេីរ

614

ក្រុមហ៊ុនអាកាសចរណ៍ United បានប្រកាសកាលពីព្រឹកមិញនេះថាខ្លួនបានបណ្តេញនិយោជិកពីរនាក់របស់ខ្លួនបន្ទាប់ពីពួកគេបានរួមភេទជាមួយគ្នានៅពាក់កណ្តាលជើងហោះហើរខណៈប្រព័ន្ធទំនាក់ទំនងផ្ទៃក្នុងរបស់យន្តហោះបានបើកធ្វេីអោយលឺសំឡេងដល់ខាងក្រៅកាប៊ីន។

Jordan McPhee អាយុ 49 ឆ្នាំនិង Bayani Ceniza អាយុ 38 ឆ្នាំកំពុងបើកយន្តហោះប៊ូអ៊ីង 747 ដឹកអ្នកដំណើរ 412 នាក់ពីទីក្រុងម៉ានីលទៅទីក្រុងឡូសអាន់ជេឡែស​ នៅពេលដែលប្រដាប់បំពងសម្លេងនៅក្នុងកាប៊ីនអ្នកដំណើរបានចាប់ផ្តើមបញ្ចេញសម្លេងរំខានយ៉ាងចំលែក។

លោកយាយBetty Garrison អាយុ 71 ឆ្នាំដែលបានជិះលើយន្តហោះជាមួយប្តីរបស់គាត់​ បាននិយាយថាទាំងអ្នកបំរើនិងអ្នកដំណើរដែលហោះហើរសុទ្ធតែភ្ញាក់ផ្អើលនៅពេលដែលសម្លេងដែលមិនអាចកំណត់បានប្រែក្លាយទៅជា “សម្លេងអាសអាភាសរវាងមនុស្សស្រលាញ់ភេទដូចគ្នា”

លោកយាយបានបន្តថា៖​ «ដំបូងយើងបានឮសម្លេងចម្លែកហើយគិតថាមាននរណាម្នាក់បានចូលទៅក្នុងកាប៊ីនយន្ដហោះនិងកំពុងតែវាយធ្វេីបាបដល់អាកាសយានិក។ ប៉ុន្តែបន្ទាប់មកវាបានក្លាយជាច្បាស់ហើយយើងបានឮខ្លាំងៗថា “Fu*k me harder Daddy “ និងអ្វីដែលគួរឱ្យស្អប់ខ្ពើមផ្សេងទៀត»

យោងតាមអ្នកស្រីGarrisonអ្នកបម្រេីលេីយន្តហោះបន្ទាប់ពីលឺគាត់បានរត់យ៉ាងលឿនទៅកាន់កាប៊ីនយន្ដហោះដើម្បីព្រមានដល់អាកាសយានិកដែលធ្វេីទង្វេីដ៏អសីលធ៌មនោះប៉ុន្តែអ្នកទាំងពីរបានព្រងើយកន្តើយហើយបានបន្តអស់រយៈពេលជាច្រើននាទីមុននឹងឆ្លើយតបនឹងការគោះទ្វាររបស់អ្នកស្រី។

អ្នកដំណើរជាង 30 នាក់បានដាក់ពាក្យបណ្តឹងជាមួយក្រុមហ៊ុន United Airlines នៅពេលពួកគេមកដល់ Los Angeles ហើយក្រុមហ៊ុនបានសំរេចចិត្តធ្វើសកម្មភាពភ្លាមៗលេីបញ្ហានេះ។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយដែលបានប្រារព្ធឡើងនៅទីក្រុងឈីកាហ្គោកាលពីព្រឹកថ្ងៃព្រហស្បតិ៍ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសថាខ្លួនបានបើកការស៊ើបអង្កេតលើព្រឹត្តិការណ៍នេះហើយថាទាំងលោកJordan McPhee និងលោកBayani Cenizaត្រូវបានគេបញ្ឈប់។

FAA បានរាយការណ៍ថាឧប្បត្តិហេតុរួមភេទជាង 300 ករណីដែលពាក់ព័ន្ធនឹងអាកាសយានិកត្រូវបានរាយការណ៍ជារៀងរាល់ឆ្នាំនៅអាមេរិកខាងជើង។

ភាគច្រើននៃករណីទាំងនេះពាក់ព័ន្ធនឹងអាកាសយានិកដែលរួមភេទជាមួយអ្នកបម្រើជើងហោះហើរឬអ្នកដំណើរហើយករណីដែលពាក់ព័ន្ធនឹងអ្នកបើកយន្តហោះនិងអ្នកបើកយន្តហោះគឺជារឿងកម្រណាស់។

នៅឆ្នាំ 2013 បុគ្គលិក 4 នាក់របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិចត្រូវបានបណ្តេញចេញបន្ទាប់ពីជាប់ពាក់ព័ន្ធករណីរួមភេទជាក្រុមជាមួយអ្នកដំណើរចំនួន 17 នាក់៕