កាលពីថ្មីៗនេះកញ្ញា គង់ ចាន់ស្រីមុំទើបតែសម្រាលកូនស្រីដ៏គួរអោយស្រលាញ់មួយសម្រាប់លោក គឹម សីហា ហើយចំណងស្នេហ៍ក្នុងគ្រួសារលោកកាន់តែមានសុភមង្គលឡើង ពិសេសនោះគឺអ្នកទាំងពីខិតខំថែរក្សា និងស្រលាញ់កូនស្រីមួយរូបនេះខ្លាំងណាស់។
ទោះជាមានបុត្រហើយក្ដីក៏អ្នកទាំងពីរនៅតែតែងខ្លួនគួរអោយទាក់ទាញគ្រប់ពេលគ្រប់កម្មវិធីផងដែរ ជាក់ស្ដែងដូចជាខួបកំណើតឆ្នាំនេះរបស់លោក គឹម សីហា អ្នកនាង គង់ ចាន់ស្រីមុំ និងលោក បាននាំគ្នារៀបចំកម្មវិធីមួយ នឹងបានតុបតែងខ្លួនដោយ ស្លៀកពាក់យ៉ាងឡូយ មើលទៅដូចជាយុវវ័យបែបវិទ្យាល័យតែងខ្លួនបែប Cute ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង ដោយមើលទៅដូចជាគូស្នេហ៍វ័យក្មេងដែលទើបតែរៀបការហើយថ្មីៗអញ្ចឹង៕
តោះចង់ដឹងថាពួកគេស្រស់ស្អាតយ៉ាងណាទស្សនារូបភាពខាងក្រោម៖