នាព្រឹកថ្ងៃទី១ខែធ្នូនេះ តារាសម្ដែងរាងខ្ពស់សង្ហារចង្កាព្រែកលោក ញ៉ែម សុគន្ធ បានដឹកដៃគូដណ្ដឹង អ្នកនាង ងួន កែវមល្លិកា ដែលជាអ្នកក្រៅរង្វង់សិល្បៈ ចូលរោងការតាមប្រពៃណីខ្មែរ យ៉ាងសប្បាយរីករាយនឹងអធឹកអធម។
ទិដ្ឋភាពនៅក្នុងពិធីមង្គលការព្រឹកនេះផងដែរមានសាច់ញាតិ បងប្អូន មិត្តភក្តិ ជាច្រើនបានចូលរួមយ៉ាងកុះករបង្ហាញសេចក្ដីត្រេកអរសប្បាយរីករាយ និងអបអរដល់លោក ញ៉ែម សុគន្ធ និងភរិយា សម្រាប់ថ្ងៃមង្គល់របស់លោកផងដែរ៕
តោះមកទស្សនាទិដ្ឋភាពខ្លះៗនៃកម្មវិធីមង្គលរបស់លោក ញ៉ែម សុគន្ធ៖