Home ពត៍មានថ្មីៗ បច្ចេកវិទ្យា អាកាសយានដ្ឋានសិង្ហបុរី បានប្រើបច្ចេកវិទ្យាកំណត់សម្គាល់មុខ

អាកាសយានដ្ឋានសិង្ហបុរី បានប្រើបច្ចេកវិទ្យាកំណត់សម្គាល់មុខ

566

តើអ្នកធ្លាប់ត្រូវបានគេពន្យារការហោះហើរ ដោយសារអ្នកដំណើរមួយចំនួនមកយឺត ឬក៏បាត់ខ្លួនដែរឬទេ?

ដោយសារតែមានការរំខានបែបនេះហើយ ទើបអាកាសយានដ្ឋានឆាងហ្គី (Changi) របស់ប្រទេសសិង្ហបុរីបានប្រើប្រព័ន្ធសម្គាល់ផ្ទៃមុខដែលអាចជួយកំណត់ទីតាំងអ្នកដំណើរដែលបាត់ ឬអ្នកដែឡចំណាយពេលដើរលេងជុំវិញក្នុងអាកាសយានដ្ឋានរហូតធ្វើឱ្យយឺតយ៉ាវក្នុងការឡើងយន្តហោះ។

អាកាសយានដ្ឋានឆាងហ្គី ដែលជាអាកាសយានដ្ឋានជាប់ចំណាត់ថ្នាក់ល្អបំផុតលើពិភពលោកក្នុងរយៈពេល ៦ឆ្នាំមកនេះ តាមការស្ទង់មតិដោយក្រុមហ៊ុនអាកាសចរណ៍ Skytrax កំពុងសម្លឹងមើលថា តើវាអាចប្រើបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីដោះស្រាយបញ្ហានេះបានល្អដល់កម្រិតណា ព្រោះថាអាកាសយានដ្ឋាននេះមានអ្នកធ្វើដំណើរច្រើនចេញចូល ដែលបង្កជាបញ្ហាការធ្វើដំណើរឡើងយន្តហោះមិនទាន់ម៉ោង និងពន្យារការហោះហើរជាច្រើនដង។

ក្រុមហ៊ុនអាកាសចរណ៍របស់សិង្ហបុរីបាននិយាយថា៖ “យើងមានរបាយការណ៍ជាច្រើនអំពីអ្នកដំណើរដែលបាត់ខ្លួន ដូច្នេះនៅពេលដែលយើងប្រើប្រាស់បច្ចេកវិទ្យាកំណត់មុខអ្នកដំណើររួចមក គឺយើងអាចរកឃើញ និងស្វែងរកមនុស្សឲ្យឡើងលើយន្តហោះវិញបាន”។

បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ជាធម្មតាអនុញ្ញាតឱ្យអ្នកដំណើរផ្គូផ្គងមុខ ដែលបានថតជាប់នៅហ្នឹងកាមេរ៉ាសុវត្ថិភាពជាមួយនឹងទិន្នន័យក្នុងលិខិតឆ្លងដែនរបស់ពួកគេ។

វាមានសមត្ថភាពកំណត់ចំនួនមុខមនុស្សបានច្រើនជាង ១,៨ពាន់លាននាក់ ដោយក្នុងការស្កេនមុខមនុស្សម្នាក់ៗ ចំណាយរយៈពេលមិនដល់ ៣វិនាទីផង។

ជាមួយនឹងបច្ចេកវិទ្យាបែបនេះ ព្រលានយន្តហោះនេះអាចប៉ាន់ស្មានដឹងថា យន្តហោះចុះចតពេលណា គឺពួកគេមានពេលវេលាច្រើនដល់ទៅ២ម៉ោង សម្រាប់ការរៀបចំមុន ដែលកាលពីមុនគឺពួកគេមានពេលវេលាពី ៣០នាទីទៅ ១ម៉ោងប៉ុណ្ណោះ៕