Home ពត៍មានថ្មីៗ អួតសម្ញែងពេកឥលូវ អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត ស្នងការរងខេត្តកណ្តាល លោក ស្រេង សុខា

អួតសម្ញែងពេកឥលូវ អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត ស្នងការរងខេត្តកណ្តាល លោក ស្រេង សុខា

613

ក្រោយផ្ទុះព័ត៌មានលោកស្នងការរងខេត្តកណ្តាលម្នាក់គឺលោក ឧត្តមសេនីត្រី ស្រេង សុខា ដែលទើបនឹងភ្ជាប់ពាក្យជាមួយគូដណ្តឹងវ័យក្មេងរូបស្រស់ មិនបានប៉ុន្មានផងស្រាប់តែលោក អគ្គស្នងការរងនគរបាលជាតិ គឺលោក ឆៃ ស៊ីណារិទ្ធ ព្រលះយ៉ាងចាស់ដៃ ព្រោះតែលោកស្នងការរងរូបនេះ សម្ញែងទ្រព្យរបស់ខ្លួនខុសឆ្គងទៅនឹងលក្ខន្តិកៈរបស់កងកម្លាំងនគរបាលជាតិ។

រឿងហេតុដែលនាំអោយផ្ទុះព៌តមានក៏ព្រោះតែឧត្តមសេនីត្រី ស្រេង សុខា ជូនថ្លៃបណ្តាការដល់គូដណ្តឹងចំនួន ១០ម៉ឺនដុល្លារ និងឡានមួយគ្រឿងតម្លៃមិនក្រោម២០ម៉ឺនដុល្លារ។

ដោយសារតែការសម្ញែងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់បែបនេះទើបធ្វើអោយ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតមួយច្បាប់បើកការស៊ើបអង្កេត ដូចគ្នាទៅនឹងករណីលោក គីម រស្មី អតីតមេប៉េអឹម ខេត្តរតនគិរី ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្សលុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ៕