Home ពត៍មានថ្មីៗ កម្សាន្ត អ្នកណាថាកញ្ញា អ៊ីវ៉ា ចាកចេញពីទ្រនំចាស់ ស្ងាត់មួយរយៈឥឡូវចេញ​បទ​ថ្មី​​នៅ​សាន់ដេដ៏ដែល

អ្នកណាថាកញ្ញា អ៊ីវ៉ា ចាកចេញពីទ្រនំចាស់ ស្ងាត់មួយរយៈឥឡូវចេញ​បទ​ថ្មី​​នៅ​សាន់ដេដ៏ដែល

1156

មានពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយថាកញ្ញា អ៊ីវ៉ា បានចាកចេញពីទ្រនំចាស់ទៅកាន់កន្លែងថ្មីជាផលិតកម្មធំក្នុងប្រទេសកម្ពុជាគឺផលិតកម្មហង្សមាស ទើបតែស្ងាប់ស្ងាត់ព័ត៌មាននេះ តារាចម្រៀងបែបយុវវ័យ កញ្ញា ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានចេញនូវបទចម្រៀងថ្មីមួយបទ មានចំណងជើងថា ​«​ចាក់ដោតអារម្មណ៍» បានធ្វើឲ្យមហាជន​ជាច្រើនពេញចិត្ត ក៏ដូចជាគាំទ្រនូវបទចម្រៀងមួយនេះ​ជាខ្លាំង ខណៈបទចម្រៀងបែបមនោសញ្ចេតនាមួយ​នេះ បានបញ្ចេញនៅលើបណ្ដាញសង្គម ទើបតែបាន​រយៈពេល​ប៉ុន្មានថ្ងៃប៉ុណ្ណោះ ​គឺមានអ្នកចូលទស្សនារហូតដល់ទៅ ១លានដងឯណោះ។

ចំពោះបញ្ហាដែលកញ្ញាចង់ចាកចេញពីកន្លែងចាស់ក៏ដោយសារកញ្ញាមិនសូវបញ្ចេញចម្រៀងថ្មីនោះទេ ព្រោះតែនាងបានរងនូវដំណឹងថា​ចេញពីសាន់ដេទៅហង្សមាស ហើយផលិតកម្មក៏បានចរចាយ៉ាស្វិតស្វាញ ទម្រាំតែអ៊ីវ៉ាសម្រេចចិត្ត នៅក្នុងទ្រនំចាស់វិញ។ គ្រាន់តែកញ្ញាព្រមព្រៀងនៅក្នុងទ្រនំចាស់បន្តខាងផលិតកម្មក៏បានចេញបទចម្រៀងថ្មី​មួយបទភ្លាមដល់នាងនឹងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។

គួរបញ្ជាក់ផងដែរថាកញ្ញា អ៊ីវ៉ា គឺជាតារាស្រីលំដាប់កំពូលមួយរូបផងដែរប្រចាំផលិតកម្មសាន់ដេ ដែលមាន​កេរ្តិ៍ឈ្មោះល្បីល្បាញ និងមានប្រជាប្រិយភាពជាមួយប្រភេទបទមនោសញ្ចេតនាចាក់ដោតចិត្តអ្នកស្ដាប់៕

ចង់ដឹងថាបទថ្មីកញ្ញា អ៊ីវ៉ា ពិរោះយ៉ាងណាទស្សនាវីដេអូខាងក្រោម៖