Home ពត៍មានថ្មីៗ ឯកឧត្តម ហ៊ុន ម៉ានិត បានចែករំលែកបទពិសោធន៍ដោយបុគ្គលិកក្រុមហ៊ុនលក់ឧបករណ៍កីឡាមើលងាយចំៗ

ឯកឧត្តម ហ៊ុន ម៉ានិត បានចែករំលែកបទពិសោធន៍ដោយបុគ្គលិកក្រុមហ៊ុនលក់ឧបករណ៍កីឡាមើលងាយចំៗ

697

ពិតណាស់មនុស្សមួយចំនួនក្នុងសង្គមបច្ចុប្បន្នគឺចូលចិត្តមើលមនុស្សតែសំបកក្រៅ ឃើញគេស្លៀកពាក់ហ៊ឺហាតាមទ្រគេណាស់ បើអ្នកស្លៀកពាក់សាមញ្ញវិញសំដីចាក់ទឹកមិនលេច ពេលខ្លះមើលងាយកែចំៗតែម្ដង ។

កាលពីយប់មិញនេះ ឯកឧត្តម ហ៊ុន ម៉ានិត បានចែករំលែកបទពិសោធន៍ដោយបុគ្គលិកក្រុមហ៊ុនលក់ឧបករណ៍កីឡាមើលងាយចំៗ ដោយបានបង្ហោះសារមួយនៅលើគណនេយ្យផ្ទាល់របស់គាត់ថា ៖ « ខ្ញុំមានការដកពិសោធន៍ថ្មីមួយ ដែលចង់ចែករំលែក អោយបងប្អូន.. ខ្ញុំបានចូលទៅរកឧបករណ៍កីឡានៅឯក្រុមហ៊ុនSeara Sports, Life Fitness ក្រែងរកឧបករណ៍ហាត់ដើម្បីហាត់ស្រកគីឡូ។

ទៅរកមិនបានពេញចិត្តហើយ ត្រូវគេដៀលថាយើងល្ងង់ទៀត គេថាទាល់តែអ្នកឆ្លាត ក្រឡេកមើលទៅឃើញឧបករណ៍របស់គេដឹងថាមួយណាល្អ អ្នកដែលមិនឆ្លាតទេដែលមើលមិនដឹងថាល្អមួយណានោះ។ គេថាមេរបស់គេរកស៊ីជាមួយសុទ្ធតែអ្នកមានមុខមានមាត់។ កន្លែងដែលគេរៀបចំនៅ rosewood hotel មួយទៀតគេរៀបចំនៅឯ កន្លែងកីឡា បន្ទាយ កន្លែងទាំងពីរនេះគឺសុទ្ធតែស្គាល់ច្បាស់ ចឹងបានគេថាមេគេចាប់ដៃជាមួយអ្នកគ្រាន់បើ។

ចុងក្រោយខ្ញុំក៏ចេញពីSeara Sports, Life Fitnessមក បើគេមើលងាយចឹងហើយនោះ ខ្ញុំមិនដឹងថាអ្នកផ្សេងមានអារម្មណ៍ រឺក៏ការដកពិសោធន៍ដូចនេះដែរទេនៅSeara Sports, Life Fitness។ ខ្ញុំបានទៅទិញសម្ភារៈកីឡានៅកន្លែងផ្សេងដែលគេរាក់ទាក់ហើយមិនបានមើលងាយខ្ញុំ។ បើបុគ្គលិកធ្វើរបៀបនេះ ក្រុមហ៊ុននឹងមានបញ្ហាជាមិនខាន »

ដូចនេះសូមបញ្ឈប់រាល់ការមើលមនុស្សតែសំបកក្រៅឃើញគេសាមញ្ញកុំមើលងាយគេពេលខ្លះអាចធ្វើអោយអ្នកពិបាកទៅថ្ងៃមុខក៏ថាបាន៕