Home ពត៍មានថ្មីៗ កម្សាន្ត BTS បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី The Graham Norton Show របស់ប៉ុស្តិ៍ទូរទស្សន៍អង់គ្លេស

BTS បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី The Graham Norton Show របស់ប៉ុស្តិ៍ទូរទស្សន៍អង់គ្លេស

1283

ក្រុម BTS បានបង្ហាញខ្លួនរបស់ពួកគេជាមួយការរង់ចាំជាយូរមកហើយនៅលើកម្មវិធី “The Graham Norton Show”!

នៅថ្ងៃទី 12 ខែតុលា ក្រុមK -Pop បុរសត្រូវបានបញ្ឈប់តន្ត្រីទេសចរណ៍របស់គេដោយបានចូលរួមកម្មវិធី British talk show បន្ទាប់ពីការបញ្ចប់នៃការលក់សំបុត្រតន្ត្រីទេសចរណ៍ទាំងពីររបស់ពួកគេនៅ O2 Arena ក្នុងទីក្រុងឡុងដ៍។ RM, V, j-hope, SUGA, Jin, និង Jungkook បានបង្ហាញខ្លួននៅក្នុងសំលៀកបំពាក់ Hanbok ដែលត្រូវបានគេឃើញនៅក្នុង MV “IDOL” ។ Jimin បានអវត្តមានដោយសារតែស្ថានភាពសុខភាពមិនល្អ។

បន្ទាប់ពីការសម្តែងដ៏ក្ដៅគគុកពួកគេបានផ្លាស់ប្តូរទៅអង្គុយសម្រាប់ការសំភាសន៍មួយ ដែលពួកគេត្រូវបានស្វាគមន៍ដោយលោក Graham Norton អ្នកស្រី Whoopi Goldberg លោក Jamie Dornan លោក Rosamund Pike និងលោក Harry Connick Jr ។

ក្រុម BTS បាននិយាយអំពីអត្ថន័យនៃឈ្មោះក្រុមរបស់ពួកគេដែលបានបង្ហាញនៅលើគម្របទស្សនាវដ្តី “TIME” ការផ្តល់សុន្ទរកថានៅអង្គការសហប្រជាជាតិនិងច្រើនទៀត។

អ្នកស្រី Whoopi Goldberg បានរំភើបយ៉ាងខ្លាំងថែមទាំងបានយកអាវរបស់គាត់ឱ្យទៅ BTS ជាអំណោយបន្ទាប់ពីឮ RM ពន្យល់ពីសុន្ទរកថារបស់គេនៅ UN។ RM បាននិយាយថា “ជីវិតពោរពេញទៅដោយទុក្ខលំបាកហើយយើងតែងតែមានការឈឺចាប់នៅខាងក្នុង។ នៅពេលដែលពន្លឺមកយើងតែងតែមានស្រមោល យើងមិនអាចជៀសវាងបានទេប៉ុន្តែយើងគួរតែរកវិធីដើម្បីស្រឡាញ់ខ្លួនឯង ជាពិសេសយុវវ័យដែលគួរសប្បាយចិត្ត និងរស់នៅក្នុងជីវិតដ៏ល្អ “។

ទន្ទឹមនឹងនេះដែរក្រុម BTS គ្រោងនឹងសម្តែងនៅ Ziggo Dome នៅប្រទេសហូឡង់នៅថ្ងៃទី 13 និងបន្តដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក ‘Love Yourself’៕