Home ពត៍មានថ្មីៗ កម្សាន្ត Cara Delevingne លេងសុទ្ធតែដើរថើបមាត់ស្រីៗដូចគ្នាពេញព្រលានយន្តហោះចឹងហ្មង

Cara Delevingne លេងសុទ្ធតែដើរថើបមាត់ស្រីៗដូចគ្នាពេញព្រលានយន្តហោះចឹងហ្មង

367

កាលពីថ្ងៃពុធម្សិលមិញនេះតារាសម្ដែងដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនាង Cara Delevingne និងនាង Ashley Benson បានបង្កការភ្ញាក់ផ្អើលពេញព្រលានយន្តហោះ និងប្រព័ន្ធអ៊ីនធឺណេតដែលពួកគេបានដើរថើបគ្នាជាសាធារណៈដោយមិនខ្វល់ពីអ្នកនៅជុំវិញខ្លួនពួកនាងទាល់តែសោះ។

សម្រាប់គូស្នេហ៍ស្រលាញ់ភេទដូចគ្នានេះបានចាប់ផ្ដើមទាក់ទងគ្នាកាលពីខែមេសានេះបន្ទាប់ពីនាង Cara Delevingne បានបែកបាក់ជាមួយកូនស្រីអតីត​ស្ដេច​ចម្រៀង​ប៉ុប​ Maichael Jackson គឺ​តារា​សម្ដែង​វ័យ​ ២០​ឆ្នាំ​ Paris Jackson។ គូស្នេហ៍មួយគូនេះគឺផ្អែមល្ហែមមិនធម្មតានោះទេគឺមិនចាញ់គូស្នេហ៍ដែលស្រលាញ់ភេទផ្ទុយគ្នានោះទេគឺពួកគេដើរថើបគ្នាពេញផ្លូវតែម្ដង។

សម្រាប់នាង Cara Delevingne មិនមែនទើបតែទាក់ទងជាមួយនារីពីរនាក់ខាងលើនេះទេ នាងធ្លាប់ទាក់ទងជាមួយនារីផ្សេងៗទៀតដូចជា តារាសម្ដែង​ St Vincent និង Michelle Rodriguez ដែរ៕