កាលពីពេលថ្មីនេះៗ តារាសម្ដែងស្រី Kimberly នាងបាទទួលការអញ្ចើញទៅចូលរួមក្នុងកម្មវិធី Milan Fashion Week 2018 នៅក្នុងប្រទេសអ៊ីតាលី ហើយក្នុងនោះក៏មានការចូលរួមពីសំណាក់តារាសម្ដែងល្បីៗជាច្រើនទៀតផងដែរ។
ដោយសារតែការចូលរួមមានរយៈពេលវែងបានធ្វើអោយលោក Mark Print បានសម្ដែងការនឹករលឹកខ្លាំងរហូតដល់ថ្នាក់លោកបង្ហោះរូបរបស់តារាសម្ដែងស្រី Kimberly ដោយភា្ជប់ជាមួយពាក្យមួយឃ្លាថា “ត្រឡប់មកវិញឆាប់ៗណា គេចង់ថតរូប“។
គ្រាន់តែឃើញបែបនេះភ្លាមអ្នកគាំទ្ររបស់ពួកគេក៏បាននិយាយថា លោក Mark Prin នឹកតរាស្រី Kimberly ខ្លាំងរហូតដល់ថ្នាក់បន់ឲ្យនាងឆាប់ត្រឡប់មកវិញបែបនេះ៕