Home ពត៍មានថ្មីៗ កម្សាន្ត Park Bom នឹងបង្ហាញខ្លួនជាភ្ញៀវពិសេសនៅលើកម្មវិធី Seungri’s Upcoming YG Sitcom

Park Bom នឹងបង្ហាញខ្លួនជាភ្ញៀវពិសេសនៅលើកម្មវិធី Seungri’s Upcoming YG Sitcom

946

យោងតាមរបាយការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃទី 4 ខែតុលាកន្លងមកនេះអតីតសមាជិកក្រុម 2NE1 Park Bom បានបញ្ចប់ការថតកម្មវិធីសម្រាប់ការបង្ហាញវត្តមានរបស់នាងនៅលើ YG FSO ‘YG Future Strategy’ ឬ ‘YG FSO’ របស់ YG Entertainment ។

បើ​តាម​កម្មវិធី Netflix បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី ០៤ ខែ​តុលា​នេះ​ថា តារា​ចម្រៀង Park Bom ថ្មីៗនេះ នាងបានចូលរួម​ថត​ភាគ​ថ្មី​មួយ​របស់​កម្មវិធី “YG Future Stretegy Office”។

ប្រភពមួយបានប្រាប់សារព័ត៌មានថា “វាជាការពិតដែល Park Bom លេចមុខលើ YG FSO ហើយនាងបានបញ្ចប់ការថតហើយ ហើយនាងគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលចូលរួមកម្មវិធីនេះ” ។ តារាចម្រៀងរូបនេះនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីមួយដែលមានចំណងជើងថា ‘YG FSO’ ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី 5 ខែតុលានេះនៅក្នុងប្រទេសសរុបចំនួន 190 ។