Home ពត៍មានថ្មីៗ កីឡា Ronaldo ជាប់ឈ្មោះក្នុងចំនោមបេក្ខភាពបីរូប ដើម្បីឈ្នះពានកីឡាករល្អបំផុតរបស់ព័រទុយហ្កាល់

Ronaldo ជាប់ឈ្មោះក្នុងចំនោមបេក្ខភាពបីរូប ដើម្បីឈ្នះពានកីឡាករល្អបំផុតរបស់ព័រទុយហ្កាល់

2457

ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo អ្នកចាំទី Rui Patricio របស់ក្រុម Sporting Lisbon រួមទាំងខ្សែបម្រើ Bernardo Silva របស់ក្រុម Manchester City ជាប់ឈ្មោះជាបេក្ខភាពចុងក្រោយបីរូប ក្នុងការឈ្នះពាន កីឡាករប្រចាំឆ្នាំរបស់ ព័រទុយហ្កាល់។

 

គួររំលឹកថា Ronaldo បានឈ្នះពាននេះកាលពីឆ្នាំមុន ខណៈពេលដែលអតីតមិត្តរួមក្រុម Real Madrid ខ្សែការពារ Pepe រួមទាំង អ្នកចាំទី Rui Patricio មានឈ្មោះជាបេក្ខភាពប្រជែងយកពាននោះផងដែរ។

 

គួររំលឹកថា សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្កាល់បានប្រកាសបេក្ខភាពនៅសប្ដាហ៍នេះ ដែលលទ្ធផលនឹងត្រូវប្រកាស នៅថ្ងៃទី ១៩ខែមីនា នៅទីក្រុង Lisbon៕