ការប្រកួតប្រជែងនៅក្នុងទីផ្សារផលិតក្តារខៀនឌីជីថល កំពុងកើនឡើងខ្លាំងទៅៗ បន្ទាប់ពីក្រុមហ៊ុនយក្ស Samsung បានបង្ហាញពិភពលោកនូវការរចនាក្តារខៀនលក្ខណៈឌីជីថលរបស់ខ្លួនរួចមក។
ក្តារខៀនមួយនេះត្រូវបានគេឲ្យឈ្មោះថា Flip ហើយឧបករណ៍ដែលមានរាងដូចជាទូរទស្សន៍នេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់រហូតដល់ទៅ ៤នាក់ធ្វើការសរសេរឬគូស ដោយប្រើប៊ិចនិងម្រាមដៃក្នុងពេលតំណាលគ្នាទៀតផង ហើយបើសិនជាអ្នកចង់លុបចំណុចណាមួយ អ្នកគ្រាន់តែយកបាតដៃអូសទៅផ្នែកនោះជាការស្រេច។
Flip អនុញាត្តិឲ្យអ្នកធ្វើការសរសេរបានរហូតដល់ទៅ ២០ទំព័រ ហើយអ្នកថែមទាំងអាចកែតម្រូវកំពស់របស់វាតាមការពេញចិត្តទៀតផង។ នៅពេលដែលអ្នកធ្វើបទបង្ហាញរួចរាល់ហើយ អ្នកក៏អាចរក្សាទុកទិន្នន័យទាំងនោះ ក៏ដូចជាធ្វើការផ្ញើអ៊ីម៉ែលទៅកាន់អ្នកដទៃផងដែរ។គេរំពឹងថា ក្តារខៀន Flip នឹងអាចផ្តល់ភាពងាយស្រួលដល់ការងារទូទៅ ហើយអ្នកនឹងអាចរកជាវវាបានក្នុងពេលឆាប់ៗនេះ នៅក្នុងតម្លៃប្រមាណជា ៣៣៨០ដុល្លារអាមេរិក៕