Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ZenBook Pro ថ្មី​របស់ក្រុមហ៊ុន Asus​​ បង្កប់ TouchPad មានអេក្រង់យ៉ាងឡូយ

ZenBook Pro ថ្មី​របស់ក្រុមហ៊ុន Asus​​ បង្កប់ TouchPad មានអេក្រង់យ៉ាងឡូយ

1447

ក្នុង​កម្មវិធី​ Computex ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ Asus បាន​ដាក់​បង្ហាញ​ ZenBook Pro ថ្មី​ ដែល​មាន​បង្កប់​នូវ​អេក្រង់​​ទំហំ​ប៉ុន​ស្មាតហ្វូន​ ​ចូល​ទៅ​ក្នុង​ TouchPad។ជាមួយគ្នានេះផងដែរខាងក្រុមហ៊ុន Asus បានបញ្ជាក់ថាក្រុមហ៊ុនបានចេញនូវម៉ូឌែលដែលមាន Smart TouchPad នេះមុនគេ ដែលមានមុខងារដំណើរការជាច្រើនផងដែរដូចជា៖ ​ម៉ាស៊ីន​គិត​លេខ, ប្រតិទិន​ និង Keypad សម្រាប់​ចុច​លេខ​ជា​ដើម។

លក្ខណៈ​សម្បត្តិ​របស់​ ZenBook Pro ​មាន​ដូច​ជា ៖

-CPU ៖ Intel Core i9-8950K ឬ Core i7-8750H ឬ Core i5-8300H

-អេក្រង់ ៖ ទំហំ​ ១៥,៦ អ៊ីញ កម្រិត​ 4K ប្រភេទ​ LCD

-ក្រាហ្វិក ៖ Nvidia GeForce GTX 1050 Ti 4GB

-ទម្ងន់ ៖ ១,៨៨ គីឡូក្រាម

-RAM ៖ ទំហំ​ដល់​ ១៦ GB

-អង្គ​ផ្ទុក​ទិន្នន័យ ៖ ១ TB ឬ ៥១២ GB ប្រភេទ​ PCIe SSD ឬ ទំហំ​ ២៥៦ GB ប្រភេទ SATA SSD

-ថ្ម ៖ អាច​ប្រើ​បាន​រយៈ​ពេល​ ១០ ម៉ោង

ក្រុមហ៊ុន Asus និងដាក់លក់ ZenBook Pro 15 នៅពាក់កណ្តាលខែកក្កដាសម្រាប់តម្លៃចាប់ផ្តើមពី $ 2,299 ។