Home Uncategorized គួរអោយសង្វែគ!ឆ្នាំ២០១៨នេះ ឥណ្ឌូនេស៊ីជួបរលកយក្សស៊ូណាមិផង រញ្ជួយដីផង ឥឡូវកំពុងជួបបញ្ហាបន្ទុះភ្នំភ្លើងទៀត

គួរអោយសង្វែគ!ឆ្នាំ២០១៨នេះ ឥណ្ឌូនេស៊ីជួបរលកយក្សស៊ូណាមិផង រញ្ជួយដីផង ឥឡូវកំពុងជួបបញ្ហាបន្ទុះភ្នំភ្លើងទៀត

604

អ្នក​រស់​នៅ​តំបន់​ឆ្នេរ​ជិត​ភ្នំ​ភ្លើង Anak Krakatau របស់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​គេ​ព្រមាន​ឲ្យ​ចាកចេញ​ពី​តំបន់​នោះ ខណៈ​មាន​ការ​ភ័យ​ខ្លាច​ថា វា​អាច​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ​ជា​ថ្មី។

គួរ​រំលឹក​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សៅរ៍ ទី២២ ខែ​ធ្នូ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​លើ​ទី​ប្រជុំ​ជន នៃ​តំបន់​ឆ្នេរ​សមុទ្រ​នៅ​កោះ Sumatra និង Java ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២២២នាក់ និង​របួស ៨៤៣នាក់។ គេ​ជឿជាក់​ថា ការ​ផ្ទុះ​របស់​ភ្នំភ្លើង Anak Krakatau បង្ក​ឲ្យ​មាន​ការ​រអិល​បាក់​ដី​ក្រោម​បាត​សមុទ្រ ហើយ​បង្កើត​ជា​រលក​យក្ស​តែម្ដង។

ម្យ៉ាងវិញទៀត ឥណ្ឌូណេស៊ី ដែលជាប្រជុំកោះ ស្ថិត នៅលើបណ្តោយ ខ្សែក្រវ៉ាត់ភ្នំភ្លើងរបស់មហាសមុទ្រ ប៉ាស៊ីហ្វិក ឧស្សាហ៍ជួបគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីជាញឹកញាប់៕

ខាងក្រោមនេះជាវីដេអូបន្ទុះភ្នំភ្លើងAnak Krakatau៖