Home ពត៍មានថ្មីៗ ចង់ស្គាល់ហាងសាច់អាំងថ្មីជាមួយរូបមន្តទឹកជ្រលក់បែបថៃទេ?

ចង់ស្គាល់ហាងសាច់អាំងថ្មីជាមួយរូបមន្តទឹកជ្រលក់បែបថៃទេ?

5516

ថ្ងៃនេះផងដែរCambo Trend សូមណែនាំហាងសាច់អាំងមួយកន្លែងដែលមានទីតាំងដ៏ល្អ ក្រោមបរិយាកាសបែបរ៉ូមែនទិចដែលមានទីតាំងស្ថិតនៅក្នុងផ្សារកុងតឺន័រ២០៤០។ សម្រាប់អ្នក ដែលចូលចិត្តញាំប្រភេទសាច់អាំងដែលមានច្រើនជម្រើសសូមមកសាកភ្លក់រសជាតិបែបអាស៊ី ជាមួយនិងរូបមន្តទឹកជ្រលក់បែបថៃធានាថាធ្វើអោយអ្នកជាប់ចិត្តចាប់មាត់ជាមួយនិងសាច់អាំងនៅហាង Mookata BBQ Cambodia។
Mookata BBQ Cambodia មានបម្រើជូននូវប្រភេទសាច់អាំងជាច្រើនប្រភេទ ច្រើនរសជាតិ និងច្រើនជម្រើស ដែលមានដូចជាៈ រសជាតិប្រចាំហាង រសជាតិហឹរម្ទេស និងរសជាតីហឹរបែបម្រេច ដែលប្រលាក់ជាមួយប្រភេទសាច់គោ សាច់មាន់ សាច់ជ្រូក និងសាច់ជ្រូកបីជាន់ដែលធ្វើអោយរសជាតិកាន់តែឈ្ងុយឆ្ងាញ់នៅពេលអាំង។ ហើយក៏មានជាប្រភេទគ្រឿងសមុទ្រផងដែរ មានដូចជា មឹក បង្គារ ជាពិសេសនោះគឺសាច់ត្រី ដូរី ដាក់អាំងរួមគ្នានៅលើឆ្នាំងតែមួយមានទាំងសាច់អាំងមានទាំងទឹកស៊ុបរួមបញ្ចូលគ្នាអ្នកនិងទទួលបានរសជាតិថ្មីប្លែកជាប់មាត់តែម្ដង។

មិនត្រឹមតែប្រភេទសាច់និងគ្រឿងសមុទ្រតែប៉ុន្នោះទេក៏ត្រូវថែមជាមួយនិងទឹកជ្រលក់រូបមន្តពីប្រទេសថៃផងដែរ លើសពីនេះហាង Mookata BBQ Cambodia ក៏មានជាភេសជ្ជៈប្រភេទតែ Milk Tea ជាតែក្រហមទឹកដោះគោ និង Green Tea តែបៃតងទឹកដោះគោ រសជាតិផ្អែមត្រជាក់ចិត្តតែម្ដង ចឹង!ចាំអីទៀតតោះទៅភ្លក់រសជាតិដែលមិនអាចបំភ្លេចបានពីហាងMookata BBQ Cambodia ល្ងាចនេះទាំងអស់គ្នា ដែលមានទីតាំងនៅក្នុងផ្សារកុងតឺន័រ២០៤០ស្ថិតនៅផ្នែកFood Zone។

ហាង Mookata BBQ Cambodia
ទូរស័ព្ទ៖ 093 82 87 69
ទីតាំង៖ផ្សារកុងតឺន័រ២០៤០ស្ថិតនៅផ្នែកFood Zone តាមបណ្ដោយផ្លូវសុធារស ជិតផ្សារទំនើបអ៊ីអន។