កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះសីហនុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ សីហា ២០១៨ ការិយាល័យបទល្មើសជួញដូរមនុស្ស បានបញ្ជូនជនសង្ស័យចំនួន១៦នាក់ (ស្រី០៨នាក់) ទៅកាន់សាលាដំបូងរាជធានីភ្នពេញ ពាក់ព័ន្ធករណីប្រព្រឹត្តអំពើសញ្ចារកម្ម។ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន កាលពីថ្ងៃទី១៧ សីហា នៅហាងយីហោម៉ាស្សាចិន ស្ថិតក្នុងភូមិ០៣ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។
មន្ត្រីជំនាញបានបញ្ជូនវត្ថុតាង និងជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕