Home ពត៍មានថ្មីៗ មកទទួលរសជាតិថ្មីប្លែកពីហាងភីហ្សា Pezzo នៅផ្សារទំនើប AEON MALL សែនសុខ ជាមួយនឹងសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត

មកទទួលរសជាតិថ្មីប្លែកពីហាងភីហ្សា Pezzo នៅផ្សារទំនើប AEON MALL សែនសុខ ជាមួយនឹងសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត

5870

ធ្លាប់តែញុំាភីហ្សានៅហាងធម្មតាៗ ឥឡូវនេះCambo Trend ចង់ណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ហាងភីហ្សាមួយដែលមាន រសជាតិថ្មីដែលមិនធ្លាប់មាន នាំចូលពីប្រទេសសឹង្ហបុរី ។

មិនថាទាំងបរិយាកាសនឹងសេវាកម្មល្អឥតខ្ចោះ ទឹកជ្រលក់ឈ្ងុយឆ្ងាញ់ ឈីសដុតឡើងទន់ ពេលទាញទៅឡើងអន្តាយៗ ញ៉ាំជក់មាត់ គ្រាន់តែនឹកឃើញក៏ឃ្លានភ្លាមតែម្តង មានច្រើនជម្រើស ច្រើនរសជាតិឲ្យជ្រើសរើស តម្លៃសមរម្យថែមទៀតផង។

អ្វីដែលពិសេសនោះគឺមាននៅហាង Pezzo Pizza តែមួយគត់ ដែលមានទីតាំងនៅផ្សារទំនើប AEON MALL 2 ជាន់ទី២ ជាប់រោងកុនផ្ទាល់តែម្តង ចាប់ផ្តើមទទួលអតិថិជនពីម៉ោង ៩ព្រឹក រហូតដល់ ម៉ោង១០ យប់ ។
នាពេលឆាប់ៗខាងមុខនេះ Pezzo Pizza ក៏មានប្រម៉ូសិនយ៉ាងពិសេស សម្រាប់អតិថិជនទាំងអស់ដែលអាចមកសាកភីហ្សារសជាតិថ្មីទាំងនេះ ហើយក៏មានសេវាដឹកជញ្ចូនដល់ទីកន្លែង សម្រាប់បំពេញតម្រូវការអតិថិជនយ៉ាងរហ័សទាន់ចិត្ត ។
រីករាយថ្ងៃចុងសប្តាហ៍ កុំភ្លេចណាចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ នឹងមកសាករសជាតិថ្មី Pezzo Pizza ផ្សារទំនើប AEON MALL 2 ជាន់ទី២។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ @Pezzo Pizza Cambodia