Home ពត៍មានថ្មីៗ អាវុធ​មាន​តម្លៃជាង៣៣០លានដុល្លារត្រូវបានកោះតៃវ៉ាន់​បញ្ជាទិញពីអាមេរិកដោយមិនញញើតពីការគំរាមរបស់ចិន!

អាវុធ​មាន​តម្លៃជាង៣៣០លានដុល្លារត្រូវបានកោះតៃវ៉ាន់​បញ្ជាទិញពីអាមេរិកដោយមិនញញើតពីការគំរាមរបស់ចិន!

957

កោះតៃវ៉ាន់នៅតែ​បញ្ជាទិញអាវុធ​ពីអាមេរិក ដែលមាន​តម្លៃជាង៣៣០លានដុល្លារ ទោះបីជា​ត្រូវចិនគំរាមយ៉ាង​ណាក៏ដោយ ការបញ្ជាទិញនោះមានអាវុធ តាមការកំ​ណត់គោលដៅ​ចំនួន ១៨គ្រឿង សម្រាប់បំពាក់​លើយន្ដហោះចម្បាំង F-16។នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

ជុំវិញគំរោង​ទិញអាវុធនេះ ក្រុមហ៊ុនផលិត​អាវុធអាមេរិក Lockheed Martin អាវុធកំណត់​គោលដៅ ឬគេស្គាល់ជា​ភាសាអង់គ្លេស​ថា Sniper Advanced Targeting Pod (ATP) គឺជាប្រភេទ​អាវុធដែលបំពាក់លើ​យន្ដហោះចម្បាំង ដោយវា​មានសមត្ថភាពខ្ពស់ ក្នុងការកំណត់គោលដៅ ចាប់សញ្ញារបស់សត្រូវជាមួយប្រព័ន្ធឡាស៊ែរ ព្រមទាំងប្រព័ន្ធ GPS ពាំគ្រាប់មីស៊ីលតម្រង់ទៅរកគោលដៅ​សត្រូវផងដែរ។

ប៉ុន្តែទន្ទឹមគ្នា ទីក្រុងប៉េកាំង​បានសម្ដែងការជំទាស់យ៉ាងខ្លាំង​នឹងគំរោងលក់អាវុធ​អាមេរិកឱ្យកោះ​តៃវ៉ាន់ ដែលខ្លួនចាត់ទុក​ជាខេត្តមួយ​របស់ចិនតែ​ប៉ុណ្ណោះ។ មិនតែ​ប៉ុណ្ណោះ ចិនក៏បាន​អំពាវនាវជាច្រើនលើក​ទៀត​ផងដែរ ឱ្យទីក្រុងវ៉ាស៊ីនតោន​លុបចោលគំរោង នេះដើម្បីទប់ស្កាត់​ជម្លោះ ឬភាពតានតឹង​ផ្ទុះឡើង​ជាថ្មី៕

ប្រភពពី៖Freshnews