គាត់បានបែកបាក់ពីស្នេហារយៈពេលវែងជាមួយនាង Chloe Grace Moretz កាលពីខែមីនាបន្ទាប់ពីមានស្នេហាផ្អែមល្ហែម 4 ឆ្នាំ។
ហើយវាហាក់បីដូចជា Brooklyn Beckham បានរកឃើញស្នេហាម្តងទៀតជាមួយ Abi Manzoni ដែលគាត់បានទទួលទានអាហារថ្ងៃត្រង់នៅ LA កាលពីថ្ងៃចន្ទ។
គូស្នេហ៍ទាំងពីរនេះមើលទៅមានអារម្មណ៍ស្រស់ស្រាយនៅពេលដែលពួកគេបានចូលរួមជាមួយកូនប្រុសរបស់លោក Brooklyn និងកូនប្រុសរបស់លោក Gordon Ramsay សម្រាប់ការទទួលទានអាហារថ្ងៃត្រង់នៅក្រោមពន្លឺព្រះអាទិត្យ។
Brooklyn និង Abi ត្រូវបានគេឃើញជាលើកដំបូងកាលពីសប្តាហ៍មុននៅពេលដែលពួកគេត្រូវបានប្រទះឃើញបាននាំប្អូនប្រុសរបស់គាត់ឈ្មោះ Romeo អាយុ 15 ឆ្នាំទៅទិញការ៉េមញាំនៅ LA ។
ប្រភពមួយបានប្រាប់ថាគូស្នេហ៍ថ្មីនេះ “Brooklyn និង Abi បានបង្ហាញថាពួកគេជាគូស្នេហ៍ ពួកគេស្និតស្នាលគ្នាខ្លាំងប្រៀបបានដូចជាកាវស្អិតជាប់គ្នា ហើយស្រឡាញ់គ្នាយ៉ាងខ្លាំងនិងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក” ។
MailOnline បានទាក់ទងតំណាងរបស់ Brooklyn ដើម្បីសុំយោបល់បន្ថែម ប៉ុន្តែនៅតែមិនទាន់បានចម្លើយ៕
ប្រភពពី៖MailOnline