ក្រុមចម្រៀង BTS ត្រូវបានរៀបកាលវិភាគ ដើម្បីបង្ហាញវត្តមានរបស់ពួកគេជាថ្មីលើឆាកអន្តរជាតិ ក្នុងកម្មវិធីដ៏ល្បី “The Tonight Show Starring Jimmy Fallon” ក្រោយពីទទួលបានការជោគជ័យក្នុងការសម្ដែងលើឆាក “America’s Got Talent” រួចមក។
យោងតាមសារព៌តមាន NBC ក្រុមតារាចម្រៀង K-Pop នឹងត្រូវសម្ដែងជាភ្ញៀវកិត្តយសនិងសម្ដែងនៅថ្ងៃទី 25 ខែកញ្ញា។
នៅពេលដែលលោកJimmy Fallonប្រកាសថាក្រុម BTS នឹងបង្ហាញនៅលើកម្មវិធីរបស់លោកអ្នកគាំទ្រមានការភ្ញាក់ផ្អើលនឹងរំភើបជាខ្លាំង៕